Sunday, June 22, 2025
[the_ad_group id="102"]

Man Utd ចាប់ផ្តើមងាកមកចាប់អារម្មណ៍ លើអ្នកចាំទីឆ្នើមនៅអេស្ប៉ាញរូបនេះ​ ជាថ្មី

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងងាកមកចាប់អារម្មណ៍លើការចុះហត្ថលេខាអាចទៅរួចមួយ សម្រាប់អ្នកចាំទី Jan Oblak របស់ក្រុម Atletico Madrid ។

ជាការពិតណាស់ ក្លិប United ហាក់បានធ្វើការរុះរើក្រុមរបស់ខ្លួនទ្រង់ទ្រាយធំ អំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយទាំង David de Gea និង Dean Henderson សុទ្ធសឹងតែត្រូវចាកចេញជាអចិន្ត្រៃយ៍។

យ៉ាងណាមិញ​ក្លិប បានសម្រេចចុះហត្ថលេខាលើ Andre Onana ពី Inter Milan ដើម្បីមកជំនួសតំណែងនេះវិញ ប៉ុន្តែកីឡាកររូបនេះ ហាក់ធ្វើមិនសូវបានល្អនោះឡើយ ដោយបណ្តោយឱ្យរបូត ១៤គ្រាប់ ក្នុងចំណោម ៧ ប្រកួតដំបូងរបស់ខ្លួន។

ហើយឥឡូវនេះ បើយោងទៅតាមការចុះផ្សាយពី Fichajes បានបង្ហាញឱ្យដឹងថា ក្លិប Man United នៅតែរក្សាការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើ Oblak ដដែល ដោយអាចនឹងដាក់សំណើជូន នៅពេលណាមួយ ពេលទីផ្សារដោះដូរបើកឡើងវិញ ។

ជម្រាបជូនផងដែរថា កីឡាករសញ្ជាតិស្លូវេនីទើបតែចាប់ផ្តើមរដូវកាលទី១០ របស់ខ្លួននៅ Atletico ជាមួយនឹងការបង្ហាញខ្លួនសរុប ៣៩៨ ប្រកួត រួមទាំងការឈឈ្នះពានរង្វាន់ La Liga ចំនួនពីរផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]