Sunday, June 22, 2025
[the_ad_group id="102"]

ក្លិបធំពីរកំពុងចាប់អារម្មណ៍ អ្នកចាំទីក្រៅជម្រើសរបស់ Arsenal: Aron Ramsdale

អ្នកចាំទី Aaron Ramsdale ត្រូវបានរាយការណ៍ថា កំពុងស្ថិតនៅក្នុងការតាមដានពីក្លិបធំៗនៅអឺរ៉ុប បន្ទាប់ពីអនាគតរបស់គេ​កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាមួយ​ Arsenal។

កីឡាករអង់គ្លេសរូបនេះ​ បានអង្គុយបម្រុង៣ប្រកួតជាប់គ្នា ខណៈកីឡាករចំណូលថ្មីដែលបានផ្លាស់ចូល David Raya ទំនងជាជម្រើសដៃទី១ សម្រាប់អ្នកចាត់ការ​ Mikel Arteta។

យោងតាមប្រភពពី​ Daily Mail បានឱ្យដឹងថា ក្លិប Chelsea និង Bayern Munich ស្ថិតនៅក្នុងការព្យាយាម យកចំណេញពីស្ថានភាពនេះ។

ក្លិបតោខៀវ បានចុះហត្ថលេខានាំយក Robert Sanchez ពីក្លិប Brighton នៅក្នុងទីផ្សាររដូវក្ដៅ ប៉ុន្ដែពួកគេនៅតែត្រូវការអ្នកចាំទី ដើម្បីបន្ថែមជម្រើសក្នុងក្រុម ខណៈ Bayern Munich កំពុងស្វែងរកអ្នកជំនួស Manuel Neuer រយៈពេលវែង។

ប្រភពខាងលើបានអះអាងថា Arsenal អាចនឹងពិចារណាក្នុងការលក់ Ramsdale ក្នុងតម្លៃ៦០លានផោន ក្រោយពេលដែលគេចូលរួមនៅទឹកដី Emirates ក្នុងឆ្នាំ២០២១ ពីក្លិប Sheffield United៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]