Sunday, June 22, 2025
[the_ad_group id="102"]

Zidane អាចនឹងក្លាយជាអ្នកចាត់ការក្លិបមួយនៅបារាំង ប្រសិនអារ៉ាប៊ី សាអ៊ូឌីតទិញយក

លោក Zinedine Zidane ត្រូវបានរាយការណ៍ថា បានឈានដល់ការព្រមព្រៀងធ្វើជាអ្នកចាត់ការថ្មីរបស់ក្លិប Marseille ប្រសិនបើក្លិបនេះ ត្រូវបានលក់ឱ្យអារ៉ាប៊ី សាអ៊ូឌីត។

យោងតាមប្រភពពី France Blue Provence បានឱ្យដឹងថា អតីតអ្នកចាត់ការរបស់ Real Madrid រូបនេះ បានបើកភ្លើងបៃតងក្នុងការទៅដឹកនាំនៅទឹកដី Stade Velodrome។

ទោះយ៉ាងណាក្ដី មានបញ្ហារាំងស្ទះដំណើរនេះ ដ្បិតម្ចាស់ក្លិបបច្ចុប្បន្ន លោក​ Frank McCourt បានអះអាងថាក្លិបនេះមិនមែនសម្រាប់លក់ឡើយ។

រដ្ឋអំណាចរបស់អារ៉ាប៊ី សាអ៊ូឌីត បង្ហាញការចាប់អារម្មណ៍ក្នុងការកែប្រែ Marseille ឱ្យក្លិបជាក្លិបដ៏ខ្លាំងមួយ ដូចអ្វីដែលពួកគេបានធ្វើនៅ Newcastle United ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]