លោក Zinedine Zidane ត្រូវបានរាយការណ៍ថា បានឈានដល់ការព្រមព្រៀងធ្វើជាអ្នកចាត់ការថ្មីរបស់ក្លិប Marseille ប្រសិនបើក្លិបនេះ ត្រូវបានលក់ឱ្យអារ៉ាប៊ី សាអ៊ូឌីត។
យោងតាមប្រភពពី France Blue Provence បានឱ្យដឹងថា អតីតអ្នកចាត់ការរបស់ Real Madrid រូបនេះ បានបើកភ្លើងបៃតងក្នុងការទៅដឹកនាំនៅទឹកដី Stade Velodrome។
ទោះយ៉ាងណាក្ដី មានបញ្ហារាំងស្ទះដំណើរនេះ ដ្បិតម្ចាស់ក្លិបបច្ចុប្បន្ន លោក Frank McCourt បានអះអាងថាក្លិបនេះមិនមែនសម្រាប់លក់ឡើយ។
រដ្ឋអំណាចរបស់អារ៉ាប៊ី សាអ៊ូឌីត បង្ហាញការចាប់អារម្មណ៍ក្នុងការកែប្រែ Marseille ឱ្យក្លិបជាក្លិបដ៏ខ្លាំងមួយ ដូចអ្វីដែលពួកគេបានធ្វើនៅ Newcastle United ផងដែរ៕