ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មិនមានបំណងរកអ្នកថ្មីមកជំនួសតំណែងរបស់អ្នកចាត់ទី Andre Onana នោះឡើយ ចំពេលមានរបាយការណ៍ជាច្រើន លើកឡើងថា Jan Oblak កំពុងក្លាយជាគោលដៅធំ។
ជាក់ស្តែង Onana បានមកដល់ទឹកដី Old Trafford ពីក្លិប Inter Milan កាលពីរដូវក្តៅនេះ ដោយកីឡាករវ័យ ២៧ ឆ្នាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានរយ:ពេលដល់ទៅ ៥ឆ្នាំឯណោះ ជាមួយក្លិបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល។
យ៉ាងណាមិញ របាយការណ៍ថ្មីៗនេះបានអះអាងថាការគុណផលលេងរបស់ Onana ហាក់កំពុងធ្វើឱ្យអនាគតរបស់គេមានភាពសង្ស័យរួចទៅហើយ ដោយបិសាចក្រហម កំពុងពិចារណាចុះហត្ថលេខាលើ Oblak ដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្ទេរមក Old Trafford ជាយូរមកហើយ។
តែទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកកាសែតអ៊ីតាលី លោក Fabrizio Romano បានអះអាងថាវាមិនមែនជាការពិតចំពោះនោះឡើយ ចំពោះការលើកឡើងថា Oblak អាចជាអ្នកមកជំនួសតំណែងរបស់ Onana នោះ ដោយកីឡាករសញ្ជាតិនីហ្សេរីយ៉ា នៅតែទទួលបានការទុកចិត្តពីសំណាក់គ្រូបង្វឹក និងមិត្តរួមក្រុមរបស់គេដដែល ៕