Saturday, June 21, 2025
[the_ad_group id="102"]

Man Utd សុខចិត្តជួយចំណាយលើប្រាក់ឈ្នួល Sancho ដើម្បីអាចឱ្យក្លិបដទៃខ្ចីជើងបាន

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាត់វិធានការ ដើម្បីអាចធានាបានថា Jadon Sancho នឹងរកបានក្លិបថ្មីលេងបាន នៅខែមករាខាងមុខ។

ជាការពិតណាស់អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង ចាប់តាំងពីគេមានភាពរកាំរកូសជាមួយអ្នកចាត់ក្រុមលោក Erik ten Hag ខណ:រហូតមដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។

ជុំវិញស្ថានភាពបែបនេះហើយ ទើបធ្វើឱ្យ Sancho បច្ចុប្បន្ន កំពុងត្រូវបានភ្ជាប់ទំនងទំនងយ៉ាងខ្លាំង ជាមួយនឹងក្លិបធំៗគ្នាជាច្រើន ជាពិសេសនៅមុនពេលទីផ្សារដោះដូរកីឡាករ នឹងត្រូវបើកឡើងវិញ នាខែមករាខាងមុខ។

តែទោះជាយ៉ាងណាក៏ដោយ ការផ្ទេរក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ ហាក់ដូចជាដែលមិនអាចទៅរួចនោះឡើយ សម្រាប់ Sancho ដោយសារតែប្រាក់ឈ្នួលដ៏ខ្ពស់របស់គេ ដែលជាហេតុធ្វើឱ្យក្លិបដទៃមិនហ៊ានក្នុងការចំណាយជូន។

ប៉ុន្តែបើយោងតាមកាសែត Daily Mail បានបង្ហាញថា ឥឡូវនេះថា្នក់ដឹកនាំរបស់ក្រុម United មានឆន្ទៈក្នុងការរួមចំណែកចំណែកជួយចំណាយសម្រាប់ប្រាក់ឈ្នួលរបស់ Sancho ប្រសិនបើមានក្លិបណាមួយ ផ្តល់ជូនសំណើក្នុងលក្ខខណ្ឌខ្ចីជើង នៅទីផ្សារខាងមុខនោះ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]