Monday, June 23, 2025
[the_ad_group id="102"]

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ចូលកាន់តំណែងជាអ្នកចាត់ក្រុម Flamengo

ក្លិបមានមូលដ្ឋាននៅទីក្រុង Rio de Janeiro បានធ្វើការបញ្ជាក់ថា អតីតគ្រូបង្វឹកក្រុមជម្រើសប្រេស៊ីល លោក Tite នឹងចូលកាន់តំណែងនៅក្លិប Flamengo បន្ទាប់ពីចាកចេញពីក្រុមជម្រើសជាតិ។

ជាក់ស្តែង ដោយបន្ថែមលើការប្រកាសនេះ អនុប្រធានក្លិប លោក Marcos Braz បានប្រាប់ទៅកាន់សារព័ត៌មាន Globoesporte ថា ៖ “ពួកយើងមានការពិភាក្សាជាច្រើន ហើយបានបញ្ចប់ក្នុងវិធីដ៏ល្អមួយ“។ ខណ:ការ​តែង​តាំងបុរសវ័យ ​៦២​ឆ្នាំ​រូបនេះ បានកើត​ឡើង​ត្រឹមតែពីរ​សប្តាហ៍​ ក្រោយលោក Jorge Sampaoli ត្រូវបានបណ្តេញចេញពីតំណែង។

លោក Tite បានសម្រេចចិត្តចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមប្រេស៊ីលកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីក្រុមលោកត្រូវធ្លាក់ចេញពីពានរង្វាន់ World Cup ឆ្នាំ ២០២២ ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រូអាត។

ជម្រាបជូនផងដែរថា លោក Tite បានដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល អស់រយៈពេល ៦ ឆ្នាំ ដោយដឹកនាំក្រុម ៨១ ប្រកួត ឈ្នះ ៦០ លើក ស្មើ ១៥ លើក និងចាញ់តែ ៦លើកប៉ុណ្ណោះ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]