Sunday, June 22, 2025
[the_ad_group id="102"]

Man City កំពុងសម្លឹងចង់ទាញយក Kimmich ពីក្រុម Bayern នៅរដូវកាលក្រោយ

ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា នៅតែបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើកីឡាករ Joshua Kimmich ពីក្លិប Bayern Munich នៅរដូវកាលក្រោយ។

ជាការពិតណាស់ Kimmich កំពុងឈានដល់ឆ្នាំចុងក្រោយហើយ នៃកុងត្រាបច្ចុប្បន្នរបស់ខ្លួន នៅទឹកដី Allianz Arena ខណ:រហូតមកដល់ពេលនេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ចំពោះការបន្តអនាគតរបស់គេទៀតឬយ៉ាងណា នៅទីក្រុង Munich នោះ។

ជុំវិញស្ថានភាព យោងតាមការចុះផ្សាយពី 90min​ បានរាយការណ៍មកថា ក្លិប Man City នៅតែបន្តរក្សាចំណាប់អារម្មណ៍របស់ខ្លួន ទៅលើខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ ហើយកំពុងពិចារណាដាក់សំណើផ្ទេរយករូបគេ នៅពេលទីផ្សារដោះដូរបើកឡើងវិញ នៅរដូវក្តៅក្រោយ។

ប្រភពដដែលនេះ បានអះអាងទៀតថា គ្រូបង្វឹកលោក Pep Guardiola គឺជាអ្នកគាំទ្រយ៉ាងពេញទំហឹងមួយរបស់ Kimmich ជាពិសេសអំឡុងការចំណាយពេលជាមួយគ្នា នៅក្នុងក្លិបក្របខ័ណ្ឌ Bundesliga ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]