Monday, June 23, 2025
[the_ad_group id="102"]

អតីតកីឡាករថ្នាលម្នាក់របស់ Barca អាចក្លាយជាអ្នកជំនួសនៅ PSG បើ Mbappe ចាកចេញ

អតីតយុវជនថ្នាលរបស់ក្លិប Barcelona, Xavi Simons អាចនឹងក្លាយជាតួអង្គសំខាន់នៅក្នុងក្រុម Paris Saint-Germain នាឆ្នាំ២០២៤។

Simons បានបង្ហាញសមត្ថភាពលេចធ្លោ ក្នុងរយៈពេល៩ឆ្នាំ ដែលគេលេងនៅក្នុងក្រុមយុវជនរបស់ Barcelona ចន្លោះពីឆ្នាំ២០១០ ដល់២០១៩ ប៉ុន្ដែគេបានសម្រេចចិត្តចាកចេញ ក្រោយមិនបន្ដកិច្ចសន្យាថ្មី។

កីឡាករហូឡង់រូបនេះ បានចូលរួមក្លិប PSG ដោយពុំមានតម្លៃផ្ទេរ ប៉ុន្ដែពេលវេលារបស់គេជាមួយក្លិបយក្សបារាំង បានជួបនូវឧបសគ្គយ៉ាងច្រើន ហើយត្រូវបានលក់ទៅឱ្យក្លិប PSV Eindhoven។

កីឡាករវ័យ២០ឆ្នាំ ត្រូវបាន PSV ទិញត្រលប់មកកាន់ទឹកដី Parc des Princes ជាថ្មី បន្ទាប់ពីគេបានបង្ហាញសមត្ថភាពដ៏ល្អនៅក្លិបហូឡង់ ហើយត្រូវបានដាក់ឱ្យក្លិប RB Leipzig ខ្ចីជើងនារដូវកាលនេះ។

ទោះយ៉ាងណាក្ដី យោងតាមប្រភពពីសារព័ត៌មាន AS បានរាយការណ៍ថា តំណែងរបស់ Simons នៅ PSG អាចនឹងមានការប្រែប្រួល អាស្រ័យទៅនឹងអនាគតរបស់ Kylian Mbappe។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធបារាំង Mbappe នឹងផុតសុពលភាពនាដំណាច់រដូវកាលនេះ ហើយគេមិនមានគម្រោងនៅបន្ដនោះទេ ស្របពេលមានការលេចឮថា គេនឹងផ្លាស់ទៅចូលរួម Real Madrid ដោយពុំមានតម្លៃផ្ទេរ។

ប្រសិនបើ Mbappe ចាកចេញ នោះ Simons អាចនឹងទទួលបានតំណែងនៅក្នុងក្រុម PSG ផ្អែកលើការបង្ហាញសមត្ថភាពរបស់គេនៅ Leipzig ហើយជួយក្លិបមិនចាំបាច់ចំណាយលើការស្វែងរកអ្នកជំនួស តារាឆ្នើមបារាំង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]