Tuesday, June 24, 2025
[the_ad_group id="102"]

Liverpool ត្រៀមនាំចូលកីឡាករធ្លាប់មានរឿងជាមួយ Mane មកជំនួស Salah

ក្លិប Liverpool ត្រូវបានរាយការណ៍ថា បានត្រៀមសម្រាប់ការចំណាយបំបែកកំណត់ត្រា នាំយកខ្សែប្រយុទ្ធស្លាបរបស់ Bayern Munich, Leroy Sane នេះបើយោងតាមប្រភពពី The Mirror។

អតីតតារាឆ្នើមរបស់ Manchester City រូបនេះ ត្រូវបានចាត់ទុកថា ជាអ្នកជំនួសកន្លែងរបស់ Mohamed Salah ប្រសិនបើខ្សែប្រយុទ្ធអេហ្ស៊ីប ចាកចេញពីទឹកដី Anfield។

អ្នកចាត់ការ Jurgen Klopp ត្រូវបានឱ្យដឹងថា មានការពេញចិត្តចំពោះសមត្ថភាពរបស់ Sane ហើយចង់នាំយក កីឡាករអាល្លឺម៉ង់រូបនេះ ត្រលប់មកកាន់ Premier League ជាថ្មី។

សូមរំឭកថា Sane ធ្លាប់មានបញ្ហាជម្លោះជាមួយ អតីតខ្សែប្រយុទ្ធស្លាបរបស់ Liverpool, Sadio Mane កាលគេទាំងពីរលេងរួមក្រុមជាមួយគ្នានៅ Bayern Munich ហើយក្រោយមក កីឡាករសេណេហ្កាល់ បានសម្រេចចិត្តចាកចេញពីអាល្លឺម៉ង់ ទៅចូលរួមក្លិប Al-Nassr៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]