អតីតគ្រូបង្វឹករបស់ក្រុម Paris Saint-Germain លោក Christophe Galtier បានសម្រេចចិត្តវិលត្រលប់មកកាន់អាជីពជាអ្នកចាត់ការក្រុមវិញហើយ ពោលគឺក្រោយរយ:ពេលបីខែ បន្ទាប់ពីចាកចេញពីក្លឹបជើងឯកបារាំង ដោយចូលរួមជាមួយ Al Duhail របស់កាតា។
ជាក់ស្តែង ក្លិប Al Duhail ដែលទើបចុះហត្ថលេខានាំយកកីឡាករ Philippe Coutinho មកនោះ បានប្រកាសថា លោក Galtier នឹងត្រូវមកស្នងតំណែងរបស់លោក Hernan Crespo ដែលបានចែកផ្លូវគ្នា កាលពីពេលថ្មីៗកន្លងទៅ។
ជម្រាបជូនផងដែរថា លោក Galtier នឹងមានភារកិច្ចដឹកនាំក្រុម លេងទល់ក្លិប Al Nassr របស់ Cristiano Ronaldo និង Sadio Mane ក្នុងវគ្គចែកពូលពាន Asian Champions League នៅចុងខែនេះ ខណ: Al Duhail ទើបតែទទួលបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ២ ប្រកួតចុងក្រោយ នៅក្នុងពានរង្វាន់នេះ ៕