នៅមួយរយ:ពេលចុងក្រោយនេះ កីឡាករ Kalvin Phillips ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិចារណាការចាកចេញពីក្រុម Manchester City នៅពេលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ។
ការពិតណាស់ បើទោះបីជា Phillips នៅសល់រយៈពេល ៥ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន នៅទឹកដី Etihad ក៏ដោយ ប៉ុន្តែកង្វះខាតពេលវេលាក្រោមការដឹកនាំរបស់លោក Pep ហាក់ដូចជាបានផ្តល់ក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអនាគតរបស់គេ នៅក្នុងក្រុម។
យ៉ាងណាមិញ បើតាមរបាយការណ៍ថ្មីៗបានបង្ហាញថា Phillips ត្រូវបានគេរំពឹងថានឹងចាកចេញពី Man City ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ចំពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លិបមួយចំនួននៅ Premier League ។
ហើយមិនតែប៉ុណ្ណោះ បើតាមការចុះផ្សាយពី Football Insider បានរាយការណ៍ទៀតថា ទាំងង West Ham United និង Newcastle United សុទ្ធសឹងតែបានចាប់អារម្មណ៍ខ្លាំងលើ Phillips ចំពេល Man City ក៏នឹងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទាមទារតម្លៃខ្លួនប្រមាណ ៤៥លានផោន សម្រាប់កីឡាកររបស់ខ្លួនរូបនេះ ៕