Saturday, June 21, 2025
[the_ad_group id="102"]

អ្នកជំនួញដ៏ធំនៅកាតា ដកខ្លួនពីការទិញក្លិប Manchester United

អ្នកជំនួញមកពីប្រទេសកាតា លោក Sheikh Jassim bin Hamad Al Thani បានដកខ្លួនចេញពីដំណើរការនៃការទិញក្លិប Manchester United មកកាន់កាប់កាលពីពេលថ្មីៗនេះ។ Sheikh Jassim បានដេញថ្លៃ ៥ពាន់លានផោន ប៉ុន្តែការពិភាក្សាកាលពីសប្ដាហ៍មុននេះបានបរាជ័យ។

គ្រួសារ Glazer ដែលបានទិញ Manchester United ក្នុងតម្លៃ ៧៩០ លានផោនក្នុងឆ្នាំ២០០៥ បានប្រកាសក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ថាពួកគេកំពុងពិចារណាលក់។

ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុន Ineos Group របស់ពាណិជ្ជករអង់គ្លេសលោក Jim Ratcliffe អាចនឹងទិញភាគហ៊ុនបាន ២៥ភាគរយ។ នេះបើយោងតាម BBC Sport ។

ការប្រកាសរបស់គ្រួសារ Glazer កាលពីឆ្នាំមុនដែលពួកគេកំពុងពិចារណាលក់ United បាននាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែមានតែសំណើចំនួន ២ប៉ុណ្ណោះ គឺសំណើរបស់ក្រុមហ៊ុន Ineos និងលោក Sheikh Jassim ។ ប៉ុន្តែ Sheikh Jassim ចាប់អារម្មណ៍ក្នុងការទិញក្លិបទាំងស្រុង។

អ្នកគាំទ្ររបស់ United បានធ្វើបាតុកម្មប្រឆាំងនឹងគ្រួសារ Glazer ក្នុង និងក្រៅកីឡដ្ឋាន Old Trafford ខណៈក្រុមបិសាចក្រហមកំពុងឈរនៅលេខរៀងទី១០ ក្នុងក្របខណ្ឌ Premier League ដោយបានចាញ់ ៤ ប្រកួតក្នុងចំណោម ៨ ប្រកួតដំបូងរបស់ពួកគេ ហើយចាញ់នៅក្នុងការប្រកួត Champions League ពីរលើកដំបូងរបស់ពួកគេ ក្នុងវគ្គសន្សំពិន្ទុ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]