Monday, June 23, 2025
[the_ad_group id="102"]

Maguire កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបធំមួយនៅអ៊ីតាលី

ខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសំណាក់ក្លិបជាច្រើន នៅក្នុងក្របខ័ណ្ឌ Serie A រួមទាំង AC Milan ផងដែរ។

ជាក់ស្តែងកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី Old Trafford នៅមួយរយ:ពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីត្រូវបានបាត់បង់តំណែងលេង នៅក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ។

គួរឱ្យដឹងថា ក្លិប West Ham ត្រូវបានរាយការណ៍ថានៅតែចាប់អារម្មណ៍លើ Maguire ប៉ុន្តែពួកគេអាចប្រឈមមុខនឹងការប្រកួតប្រជែង សម្រាប់ការចុះហត្ថលេខាលើខ្សែការពាររូបនេះ ខណៈពេលដែល talkSPORT បានអះអាងថា AC Milan ស្ថិតក្នុងចំណោមក្លឹប Serie A ជាច្រើនទៀត ដែលកំពុងតាមដានស្ថានភាពកីឡាករសញ្ជាតិអង់គ្លេស។

យ៉ាងណាមិញ Maguire អាចដើរតាមគន្លងរបស់អតីតខ្សែការពាររបស់បិសាចក្រហម កីឡាករ Chris Smalling ដែលបានចាប់ផ្ដើមអាជីពរបស់ខ្លួនឡើងវិញ នៅទឹកដីអ៊ីតាលីជាមួយក្រុម Roma បន្ទាប់ពីបានជួបប្រទះភាពលំបាកយ៉ាងខ្លាំង នៅទឹកដី ​Old Trafford ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]