Monday, June 23, 2025
[the_ad_group id="102"]

Messi ចង់​បាន​កីឡាករ Barcelona ទី​បី មក​រួបរួម​នៅ Inter Miami

បើ​តាម​របាយការណ៍​ចុងក្រោយ​ចុះ​ផ្សាយ​ថា កំឡុង​ពេក​វិស្សមកាល​សម្រាក​បញ្ចប់​រដូវ​កាល​មុន​គេ​នេះ Lionel Messi បាន​សម្លឹង​ទៅ​មើល​ស្ថានភាព​ Sergi Roberto និង​ចាប់​អារម្មណ៍​ចង់​ស្នើ​ទៅ​ថ្នាក់​លើ មាន​ប្រធាន​លោក David Beckham ចរចា​នាំ​យក​គេ​មក​ចូលរួម​នៅ Inter Miami។

នេះ​អាច​ជា​កីឡាករ​ទី​បី យើង​មិន​រាប់​ Messi ខ្លួន​ឯង បន្ទាប់​មុន​នោះ Miami យក​បាន Sergio Buquets និង Jordi Alba មក​ពង្រឹង​តំបន់​ស្នូល​បម្រើ ​ក៏​ដូច​ជា​ការពារ​ជើង​ក្រោម​រួចរាល់។ វា​ទន្ទឹម​ពេល​ដែល​សុពលភាព​កុងត្រា Sergi Roberto នឹង​ត្រូវ​ផុត​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ នេះ​បើ​តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ។

ប្រភព​ដដែល​បន្ត​ Messi បាន​និយាយ​ទៅ​កាន់ Roberto រួចរាល់​ហើយ ដោយ​រៀបរាប់​អំពី​បទពិសោធន៍​រីករាយ​ហែល​កាត់​កន្លង​មក ក៏​យក​ឧទាហរណ៍ Busquets និង Alba ជា​គំរូ​មក​បង្ហាញ​ប្រាប់។ មាន​ភាគរយ​ច្រើន​ដែល​ជឿ​ថា បុរស​វ័យ ៣១ ឆ្នាំ នឹង​ជ្រើស​ការ​ផ្ទេរ​មក​ក្លឹប​នៅ​ទឹកដី​អាមេរិក។

រំឭក​ឲ្យ​ដឹង​ដែរ​ថា កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ ពេល​ចុង​ក្រោយ​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម បន្ត​ពី​ការ​ចាកចេញ​របស់ Busquets។ ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Xavi Hernandez នៅ​រដូវ​កាល​ថ្មី មិន​សូវ​បាន​លេង​ជាប់លាប់ ត្រឹម​បង្ហាញ​ខ្លួន​នៅ​ជម្រើស​ដំបូង ២ ប្រកួត​ប៉ុណ្ណោះ ខណៈ​សេសសល់​គឺ​ឈ្មោះ​បម្រុង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]