Manchester United សម្លឹងឃើញយុវជនដ៏មានទេពកោសល្យ Joao Neves របស់ក្លិប Benfica ហើយមានគម្រោងនាំចូលខ្សែបម្រើព័រទុយហ្កាល់រូបនេះ នៅក្នុងទីផ្សាររដូវក្ដៅឆ្នាំក្រោយ។
កីឡាករវ័យ១៩ឆ្នាំ ទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមធំព័រទុយហ្កាល់ ក្នុងជ័យជម្នះ ៥-០ លើបួស្នៀ ក្នុងវគ្គជម្រុះ Euro 2024 ហើយទទួលបានការចាប់អារម្មណ៍ពីក្លិបបិសាចក្រហម នេះបើយោងតាមប្រភពពី Sky Sports។
ប្រភពខាងលើក៏បានបញ្ជាក់ផងដែរថា Neves ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកីឡាករគោលដៅរបស់ Man Utd មួយរយៈមកហើយ ខណៈដែលក្លិបអង់គ្លេស ត្រៀមរួចរាល់ ក្នុងការដាក់សំណើផ្លូវការសម្រាប់ការផ្ទេររូបគេ នៅរដូវក្ដៅឆ្នាំ២០២៤។
ក្រៅពី Man Utd ក៏មានក្លិបធំៗនៅអឺរ៉ុបផ្សេងទៀត ដែលបង្ហាញការចាប់អារម្មណ៍កីឡាករវ័យក្មេងរបស់ Benfica រូបនេះ៕