Sunday, June 22, 2025
[the_ad_group id="102"]

Rooney ចង់បានអតីតកីឡាករ Man Utd មួយរូប មកចូលរួមក្នុងក្លិបថ្មីរបស់ខ្លួន

អ្នកចាត់ការថ្មីរបស់ក្លិប Birmingham City កីឡាករ Wayne Rooney ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថាមានបំណងចង់ចុះហត្ថលេខាលើកីឡាករ Jack Butland នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នៅរដូវក្តៅឆ្នាំក្រោយ។

ជាក់ស្តែង Rooney បានមកជំនួសតំណែងរបស់លោក John Eustace ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លិប Birmingham បើទោះជាពួកគេកំពុងឈរនៅលេខរៀងទីប្រាំមួយក្នុងតារាងក្របខ័ណ្ឌ Championship បន្ទាប់ពីមានការចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយក៏ដោយ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយពីកាសែត The Sun បានរាយការណ៍ថា ក្រោយការចូលកាន់តំណែងនេះ Rooney សម្លឹងឃើញការបន្ថែមជម្រើសអ្នកចាំទីថ្មីមកកាន់ក្រុមរបស់ខ្លួន ជាមួយកីឡាករ Butland ។

ជម្រាបជូនផងដែរថា Butland ធ្លាប់បានផ្ទេរទៅចូលរួមជាមួយក្រុមបិសាចក្រហម ក្នុងលក្ខខណ្ឌខ្ចីជើងរយ:ពេលខ្លីមួយ ពីក្រុម Crystal Palace កាលពីរដូវកាលមុន ហើយក្រោយមកបានសម្រេចចិត្តផ្លាស់ប្តូរទៅកាន់ស្កុតឡែន ដោយចុះហត្ថលេខាជាមួយ Rangers ក្នុងកិច្ចសន្យារយ:ពេល ៤ ឆ្នាំ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]