Sunday, June 22, 2025
[the_ad_group id="102"]

Di Maria បង្ហើបពីគម្រោងចូលនិវត្តន៍ពីក្រុមជម្រើស នៅរដូវក្តៅឆ្នាំក្រោយ

ថ្មីៗនេះ កីឡាករ Ángel Di María បាន​ប្រកាស​ថា​ខ្លួន​នឹង​បញ្ចប់ពេលវេលា ១៥ ឆ្នាំ ​ជាមួយក្រុមជម្រើសជាតិ​អាហ្សង់ទីន​ នៅ​រដូវក្តៅ​ឆ្នាំក្រោយ។

ជាក់ស្តែង ខ្សែបម្រើរបស់ក្លិប Benfica រូបនេះ បានឈ្នះពានរង្វាន់ World Cup, Copa América និងមេដាយមាសអូឡាំពិក ជាមួយនឹងការបង្ហាញខ្លួនសរុប ១៣៤ ប្រកួត និងរកបាន ២៩ គ្រាប់សម្រាប់ជាតិរបស់ខ្លួន ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ មក ។

ប៉ុន្តែយ៉ាងណាមិញ Di María បានបញ្ជាក់កាលពីថ្ងៃអង្គារថាគេ ដល់ពេលត្រូវចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ បន្ទាប់ពីការប្រកួតពាន Copa América របស់ក្រុមអាហ្សង់ទីន នៅឆ្នាំក្រោយ។

លើសពីនេះ Di Maria បានប្រាប់ស្ថានីយវិទ្យុអាហ្សង់ទីន Urbana Play ថា “ខ្ញុំនឹងចាកចេញពីក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីចប់ Copa América – វាចប់ហើយសម្រាប់ខ្ញុំ។ ខ្ញុំបានឱប Messi នៅ PSG ហើយប្រាប់គាត់ថា រឿងតែមួយគត់ដែលខ្ញុំដឹងគុណនោះ គឺអាចលេងជាមួយអ្នកនៅក្នុងក្លិប ហើយបានជួបអ្នកជារៀងរាល់ថ្ងៃ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]