Sunday, June 22, 2025
[the_ad_group id="102"]

Man United ដាក់​តម្លៃ​ Mason Greenwood មក​ហើយ សម្រាប់​លក់​នៅ​រដូវ​ក្តៅ​ខាង​មុខ

ក្លឹប​បិសាច​ក្រហម Manchester United ទី​បំផុត​បាន​សម្រេច​បើក​ផ្លូវ​ឲ្យ Mason Greenwood ចាកចេញ​ក្នុង​លក្ខខណ្ឌ​ផ្តាច់​កុងត្រា​នា​ពេល​ខាង​មុខ ពោល​នៅ​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ បន្ទាប់​កីឡាករ​ចប់​កុងត្រា​ខ្ចី​ជើង​រវាង​ភាគី​ក្លឹប​បច្ចុប្បន្ន​គឺ Getafe នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ។

ជា​ការ​ពិត​កីឡាករ​អង់គ្លេស បាន​ផ្ទេរ​មួយ​រយៈ​ពេល​មក​ហើយ ដ្បិត​បើ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្លឹប​អាណាព្យាបាល Old Trafford។ ទម្រង់​លេង​ឲ្យ​ក្លឹប​ថ្មី​នៅ La Liga ក៏​ធ្វើ​បាន​ល្អ​គួរ​សម និង​ទទួល​បាន​ការ​ផ្តល់​ឱកាស​ឲ្យ​ជាប់លាប់ នេះ​ឆ្លង​កាត់ ៥ ប្រកួត ក៏​រក​បាន ១ គ្រាប់​កន្លង​មក​ទល់ Celta Vigo។

បើ​តាម​សារព័ត៌មាន The Express ចុះ​ផ្សាយ ក្លឹប Getafe ដែល​ពិចារណា​ចង់​ទិញ​ផ្តាច់​កីឡាករ​វ័យ ២២ ឆ្នាំ ឥឡូវ​គឺ​មាន​ឱកាស​ហើយ នេះ​ក្លឹប​ Man United ដាក់​ចេញ​តម្លៃ​ខ្លួន​មក ចន្លោះ​ពី ២០ ទៅ ២៥ លាន​អឺរ៉ូ ឬ​ល្បាក់ ១៧,៣ លាន ទៅ ២១,៧ លាន​ផោន សមល្មម​នឹង​ទទួល​យក​បាន។

យ៉ាង​ណា​វា​ស៊ីសង​លើ​ការ​សម្រេច​ចិត្ត​របស់ Greenwood ផ្ទាល់​ដែរ ដ្បិត​អី​ក៏​មាន​ក្លឹប​ដទៃ​ផ្សេង​ចាប់​អារម្មណ៍​មក​លើ​គេ ជាក់ស្តែង​គឺ Sevilla នៅ​រួម​លីគ និង​នៅ​លីគ​អាល្លឺម៉ង់​គឺ Borussia Dortmund។ រំឭក​អំពី​ស្ថិតិ​របស់​គេ​បន្តិច នៅ ១២៩ ប្រកួត ក៏​រក​បាន ៣៥ គ្រាប់ ជាមួយ​ការ​បង្ហាញ​ខ្លួន​នៅ Premier League លើក​ចុង​ក្រោយ​នា​ខែ​មករា ឆ្នាំ ២០២២៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]