ក្លឹបបិសាចក្រហម Manchester United ទីបំផុតបានសម្រេចបើកផ្លូវឲ្យ Mason Greenwood ចាកចេញក្នុងលក្ខខណ្ឌផ្តាច់កុងត្រានាពេលខាងមុខ ពោលនៅកំឡុងទីផ្សារដោះដូររដូវក្តៅ បន្ទាប់កីឡាករចប់កុងត្រាខ្ចីជើងរវាងភាគីក្លឹបបច្ចុប្បន្នគឺ Getafe នៅឯលីគកំពូលអេស្ប៉ាញ។
ជាការពិតកីឡាករអង់គ្លេស បានផ្ទេរមួយរយៈពេលមកហើយ ដ្បិតបើក្រោមការគ្រប់គ្រងរបស់ក្លឹបអាណាព្យាបាល Old Trafford។ ទម្រង់លេងឲ្យក្លឹបថ្មីនៅ La Liga ក៏ធ្វើបានល្អគួរសម និងទទួលបានការផ្តល់ឱកាសឲ្យជាប់លាប់ នេះឆ្លងកាត់ ៥ ប្រកួត ក៏រកបាន ១ គ្រាប់កន្លងមកទល់ Celta Vigo។
បើតាមសារព័ត៌មាន The Express ចុះផ្សាយ ក្លឹប Getafe ដែលពិចារណាចង់ទិញផ្តាច់កីឡាករវ័យ ២២ ឆ្នាំ ឥឡូវគឺមានឱកាសហើយ នេះក្លឹប Man United ដាក់ចេញតម្លៃខ្លួនមក ចន្លោះពី ២០ ទៅ ២៥ លានអឺរ៉ូ ឬល្បាក់ ១៧,៣ លាន ទៅ ២១,៧ លានផោន សមល្មមនឹងទទួលយកបាន។
យ៉ាងណាវាស៊ីសងលើការសម្រេចចិត្តរបស់ Greenwood ផ្ទាល់ដែរ ដ្បិតអីក៏មានក្លឹបដទៃផ្សេងចាប់អារម្មណ៍មកលើគេ ជាក់ស្តែងគឺ Sevilla នៅរួមលីគ និងនៅលីគអាល្លឺម៉ង់គឺ Borussia Dortmund។ រំឭកអំពីស្ថិតិរបស់គេបន្តិច នៅ ១២៩ ប្រកួត ក៏រកបាន ៣៥ គ្រាប់ ជាមួយការបង្ហាញខ្លួននៅ Premier League លើកចុងក្រោយនាខែមករា ឆ្នាំ ២០២២៕