Monday, June 23, 2025
[the_ad_group id="102"]

Liverpool កំពុង​មាន​ភាគរយ​ខ្ពស់​យក​បាន Jamal Musiala ក្រោយ​កីឡាករ​ជួប​ស្ថានការណ៍​មិន​ស្រួល

ក្លឹប​ហង្ស​ក្រហម Liverpool ហាក់​កំពុង​សង្ឃឹម​នៅ​ភាគរយ​ខ្ពស់ ក្នុង​ការ​ថ្ពក់​យក​បាន​កីឡាករ​វ័យ​ក្មេង Jamal Musiala ដែល​គេ​ស្គាល់​នេះ​ជា​សមាជិក Bayern Munich មួយ​រូប រាប់​ជា​គោលដៅ​ក្នុង​ដួង​ចិត្ត​របស់​លោក Jurgen Klopp ជា​យូរ​ណាស់​មក​ហើយ។

បើ​តាម​សារព័ត៌មាន Bild ចុះ​ផ្សាយ ក្លឹប​ម្ចាស់ដី Anfield ហាក់​ដាក់​ចិត្ត​កាន់​តែ​ខ្លាំង បន្ទាប់​មាន​ភាព​មិន​ប្រាកដប្រជា​អំពី​អនាគត​របស់​ Mohamed Salah ដែល​អាច​នឹង​ចាកចេញ​នៅ​ពេល​ខាង​មុខ ទៅ​កាន់​ក្លឹប​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ស្ថានភាព​ពេល​នេះ គឺ​គ្រោះថ្នាក់ និង​ប្រឈម​ខ្ពស់​នឹង​ត្រូវ​បាត់បង់​កីឡាករ​ខាង​លើ​សម្រាប់ Bayern Munich។

ត្រង់​យុវជន​វ័យ ២០ ឆ្នាំ ហាក់​មិន​ជោគជ័យ​លើ​ការ​ចរចា​កុងត្រា​ថ្មី ជាមួយ​ក្លឹប​អាល្លឺម៉ង់​ទាល់​តែ​សោះ។ សំខាន់​បំផុត​នោះ គុណភាព​ក្លឹប​រយៈ​ពេល​ចុង​ក្រោយ​ក៏​ស្ថិត​ក្រោម​កម្រិត​នៃ​ការ​ចង់​បាន​ថែម​ទៀត។ អ៊ីចឹង​កីឡាករ​ប្រហែល​គិត​នឹង​ចាកចេញ​ច្រើន​ជាង​ការ​បន្ត​នៅ។

អ្វី​ដែល​សំខាន់​ចុង​ក្រោយ គឺ​កីឡាករ Musiala ផ្ទាល់ បារម្ភ​នឹង​មិន​ទទួល​បាន​ពេលវេលា​ជាប់លាប់​ជាមួយ​ក្លឹប​ដឹកនាំ​ដោយ​លោក Thomas Tuchel។ យើង​ទៅ​មើល​ស្ថិតិ​របស់​គេ​បន្តិច​នៅ​រដូវ​កាល ២០២៣/២៤ ឈរ​ជើង ៨ ប្រកួត​ក៏​រក​បាន​ ១ គ្រាប់​ Assist ២ លើក តែ​មិន​ជាប់លាប់​នៅ​ជម្រើស​ដំបូង​នោះ​ឡើយ ខណៈ​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]