លោក Pep Guardiola ថ្មីៗនេះ បានធ្វើការចេញមុខនិយាយបញ្ជាក់ជុំវិញរបាយការណ៍កន្លងមក ដែលខ្លួនធ្លាប់ប្រាប់ទៅកាន់កីឡាកររបស់ក្រុម Brighton ថា លោក Roberto De Zerbi នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Manchester City នៅថ្ងៃណាមួយមិនខាន។
ជាការពិតណាស់បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានបំពេញការងារដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ចាប់តាំងពីលោកបានចូលកាន់តំណែងជំនួស Graham Potter ជាងមួយឆ្នាំមុន ដោយបានដឹកនាំក្រុម Brighton លេងនៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
យ៉ាងណាមិញ ដោយរំលឹកទៅកាន់ការប្រកួតរបស់ក្រុម Man City នៅឯកីឡដ្ឋាន Amex កាលក្នុងខែឧសភា លោក Guardiola ធ្លាប់បាននិយាយជាមួយកីឡាករ Brighton ជាច្រើននាក់ ដោយចង្អុលទៅកាន់លោក De Zerbi ហើយនិយាយថា នោះហើយ ដែលនឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Man City មិនខាន ។
តែទោះបីជាយ៉ាងណាក៏ដោយ លោក Guardiola ថ្មីៗនេះ ក៏បានចេញមុខបញ្ជាក់វិញថា ៖ ” ខ្ញុំមិនចាំរឿងទាំងនោះទេ។ ប្រហែលជាខ្ញុំមានការចងចាំមិនល្អ ប៉ុន្តែខ្ញុំប្រាកដថា Roberto អាចទៅដឹកនាំក្នុងក្រុមណាមួយក៏បាន នៅជុំវិញពិភពលោក។ ខ្ញុំមិនមានការសង្ស័យចំពោះរឿងនោះទេ “៕