កីឡាករអាហ្សង់ទីន Papu Gomez ត្រូវប្រឈមនឹងពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល២ឆ្នាំ បន្ទាប់ពីគេត្រូវបានពិនិត្យឃើញសារធាតុហាមឃាត់ នៅពេលធ្វើតេស្ដឈាម។
ការធ្វើតេស្ដបានធ្វើឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ពេលគេលេងនៅក្លិប Sevilla ហើយសមាជិកថ្មីរបស់ក្លិប Monza រូបនេះ ទើបតែទទួលបានព័ត៌មាន។
ម្ចាស់ជើងឯក World Cup 2022 រូបនេះ បានអះអាងថា គេបានលេបថ្នាំមួយចំនួនរបស់កូនៗ ដើម្បីអាចជួយឱ្យគេដេកលក់។ សារធាតុនៃថ្នាំនេះ ត្រូវបានហាមឃាត់ដោយ ភ្នាក់ងារប្រឆាំងដូពីង ហើយពេលនេះ មានការរាយការណ៍ថា Papu អាចនឹងប្រឈមនឹងពិន័យធ្ងន់ធ្ងរ៕