Saturday, June 21, 2025
[the_ad_group id="102"]

Man City មានទំនុកចិត្តអាចរក្សាទុកតារាឆ្នើមខ្លួនបាន ទោះបី R.Madrid ចាប់ចិត្ត

ក្លិប Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើគ្រប់យ៉ាង ក្នុងការរក្សាទុកកីឡាករ Julian Alvarez បើ​ទោះ​បី​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពីសំណាក់ក្លិប Barcelona និង Real Madrid ក៏ដោយ។

ជាការពិតណាស់ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានរីករាយនឹងការចាប់ផ្តើមរដូវកាលនេះ ដោយរួមចំណែករកបាន ៤ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ៣ លើក ពីការបង្ហាញខ្លួន ៩ ប្រកួត។

ហើយយ៉ាងណាមិញ បើយោងតាម Football Insider ថ្មីនេះ បានឱ្យដឹងថាក្រុម Manchester City មានទំនុកចិត្តខ្ពស់ក្នុងការរក្សាទុក Alvarez ឱ្យស្នាក់នៅក្លិបរយ:ពេលយូរទៀត បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្រុមធំៗមួយចំនួននៅអឺរ៉ុបក៏ដោយ។

ប្រភពដដែលនេះ បានអះអាងទៀតថាកីឡាករសញ្ជាតិអាហ្សង់ទីន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបនៅ La Liga ដោយទាំង Real Madrid និង Barcelona សុទ្ធតែចង់នាំយកគេ ទៅកាន់ទឹកដី Bernabeu និង Camp Nou រៀងៗខ្លួន នៅឆ្នាំក្រោយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]