ក្លិប Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើគ្រប់យ៉ាង ក្នុងការរក្សាទុកកីឡាករ Julian Alvarez បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លិប Barcelona និង Real Madrid ក៏ដោយ។
ជាការពិតណាស់ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានរីករាយនឹងការចាប់ផ្តើមរដូវកាលនេះ ដោយរួមចំណែករកបាន ៤ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ៣ លើក ពីការបង្ហាញខ្លួន ៩ ប្រកួត។
ហើយយ៉ាងណាមិញ បើយោងតាម Football Insider ថ្មីនេះ បានឱ្យដឹងថាក្រុម Manchester City មានទំនុកចិត្តខ្ពស់ក្នុងការរក្សាទុក Alvarez ឱ្យស្នាក់នៅក្លិបរយ:ពេលយូរទៀត បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្រុមធំៗមួយចំនួននៅអឺរ៉ុបក៏ដោយ។
ប្រភពដដែលនេះ បានអះអាងទៀតថាកីឡាករសញ្ជាតិអាហ្សង់ទីន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបនៅ La Liga ដោយទាំង Real Madrid និង Barcelona សុទ្ធតែចង់នាំយកគេ ទៅកាន់ទឹកដី Bernabeu និង Camp Nou រៀងៗខ្លួន នៅឆ្នាំក្រោយ៕