Sunday, June 22, 2025
[the_ad_group id="102"]

Barcelona សម្លឹងឃើញការផ្ទេរកីឡាករព័រទុយហ្កាល់ម្នាក់ ដោយមិនអស់ថ្លៃផ្ទេរ

Barcelona នៅតែបន្ដក្នុងការស្វែងរកកីឡាករក្នុងទីផ្សារ ក្រោមការទទួលខុសត្រូវដោយប្រធានផ្នែកកីឡាករលោក Deco ហើយបុរសជនជាតិព័រទុយហ្កាល់រូបនេះ សម្លឹងឃើញខ្សែការពារវ័យ២៣ឆ្នាំរបស់ក្លិប Lille។

ចាប់ផ្ដើមនៅក្លិប Sporting Lisbon, Tiago Djalo បានផ្លាស់ទៅ AC Milan ប៉ុន្ដែពិបាកសម្របទៅនឹងការលេងនៅទីនោះ។ ពេលនេះគេមានភាពប្រសើរឡើងក្នុងអាជីព ហើយថែមទាំងទទួលបានការកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្កាល់ ថែមទៀតផង។

យោងតាមប្រភពពីសារព័ត៌មាន SPORT បានឱ្យដឹងថា លោក Deco ពេញចិត្តនឹងសមត្ថភាពរបស់ Djalo ខណៈកិច្ចសន្យារបស់កីឡាករព័រទុយហ្កាល់ នៅសល់សុពលភាពត្រឹមដំណាច់រដូវកាលនេះ ប៉ុន្ដែ Barcelona អាចនឹងមានការប្រកួតប្រជែងជាមួយ Inter Milan ផងដែរ។

Barca មិនត្រូវការខ្សែការពារកណ្ដាលបន្ថែមខ្លាំងពេកនោះទេ ប៉ុន្ដែពួកគេគិតដល់ការនាំយកកីឡាករដែលមិនមានតម្លៃផ្ទេរ មកពង្រឹងសមត្ថភាពហើយលក់ចេញវិញ ក្នុងទីផ្សារ ដូចទៅនឹងខ្សែបម្រើ Frenck Kessie៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]