Wednesday, June 18, 2025
[the_ad_group id="102"]

ត្រៀម​ឈ្នះ​ពាន Ballon d’Or លើក​ទី ៨ ខាង​មុខ តែ​ Messi នៅ​ចន្លោះ​ពាន​មួយ​ក្នុង​អាជីព

មាន​ការ​លើក​ឡើង​តៗ​គ្នា តាំង​ពី​ប្រភព​សារព័ត៌មាន​ធំៗ ក៏​សង្កត់​ធ្ងន់​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​ការ​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or របស់ Lionel Messi ដ្បិត​ការ​ប្រកាស​ត្រូវ​ចូល​មក​ដល់​នៅ​ចុង​ខែ​ខាង​មុខ។ នេះ​វា​ត្រូវ​រាប់​ចូល​ជា​ពាន​លើក​ទី ៨ ក្នុង​អាជីព​បុរស​វ័យ ៣៦ ឆ្នាំ បន្ទាប់​ការ​សម្រេច​សមិទ្ធផល​ធំ FIFA World Cup កាល​ពី​ចុង​ឆ្នាំ​ទៅ។

ទោះ​រាប់​ថា​វា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​កីឡាករ​អាហ្សង់ទីន តែ​នៅ​សល់​ពាន​ឯកត្តជន​ធំ​មួយ​ផ្សេង​ទៀត ដែល Messi មិន​ទាន់​ធ្លាប់​បាន​ឈ្នះ​នោះ​គឺ Golden Foot។ ពាន​នេះ​មាន​អាយុ​កាល​ជាង ២០ ឆ្នាំ​មក​ហើយ ដោយ​កន្លង​មក​បាន​ផ្តល់​ជូន​វីរបុរស​បាល់ទាត់​នានា​ជា​ច្រើន រំលង​តែ​ឈ្មោះ Messi មួយ​គត់។

ដើម្បី​បាន​ឈ្នះ​ពាន​រង្វាន់​នេះ បេក្ខភាព​កីឡាករ​ទាំង​អស់​ត្រូវ​មាន​ឈ្មោះ​ចាប់​ពី​អាយុ ២៨ ឆ្នាំ​ឡើង​ទៅ ហើយ​ផ្តល់​ជូន​តែ​មួយ​លើក​គត់​ក្នុង​អាជីព​កីឡាករ​ម្នាក់។ វា​ផ្តល់​ជូន​កីឡាករ​ល្អ​បំផុត បោះឆ្នោត​ចេញ​ពី​ស្ថាប័ន​កាសែត និង​អ្នក​ដែល​បាន​ឈ្នះ​មុនៗ តួ​យ៉ាង​ដូច Cristiano Ronaldo, Mohamed Salah, Luka Modric និង Ronaldinho ជា​ដើម។

សម្រាប់​ឆ្នាំ ២០២៣ អាច​ជា​ប្រកាស​ម្ចាស់​ពាន​នេះ នៅ​ចុង​ឆ្នាំ ឬ​ល្បាក់​ខែ​ធ្នូ ជាក់ស្តែង​ដូច​ឆ្នាំ​ទៅ​បាន​ទៅ​លើ Robert Lewandowski។ យើង​នឹង​រង់ចាំ​មើល ខណៈ​បេក្ខភាព​អាច​សង្ឃឹម​សារ​នេះ ក៏​មាន​ឈ្មោះ Messi នៅ​ភាគរយ​ខ្ពស់​គួរសម​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]