Sunday, June 22, 2025
[the_ad_group id="102"]

Spurs សម្លឹងឃើញតារាឆ្នើមរបស់ Juve ម្នាក់ មកពង្រឹងតំបន់ប្រយុទ្ធបន្ថែម

ក្លិប Tottenham Hotspurs ត្រូវបានគេរាយការណ៍មកថា ហាក់បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចុះហត្ថលេខាលើកីឡាករ Federico Chiesa ចំពេលកំពុងមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គេជាមួយក្លិប Juventus ។

ជាការពិតណាស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានស្ថិតនៅក្នុងការបង្ហាញគុណផលលេងដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ សម្រាប់ក្រុមសេះបង្កង់ ប៉ុន្តែកុងត្រារបស់គេនៅសល់តិចជាង ២ ឆ្នាំទៀតប៉ុណ្ណោះ ។

ហើយយ៉ាងណាមិញ ឥឡូវនេះ បើយោងតាមការចុះផ្សាយពី Calciomercato បានបង្ហាញឱ្យដឹងថា ក្លិប​ Spurs កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការនាំយក Chiesa មកកាន់ទឹកដីអង់គ្លេស ដោយគ្រោងនឹងផ្តល់ជូនសំណើប្រមាណ ៦០លានអឺរ៉ូ នៅក្នុងខែមករាខាងមុខ។

ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតថា Spurs ទំនងជាអាចនឹងត្រូវប្រឈមមុខ ក្នុងការប្រជែងពីសំណាក់ក្លិបរួមលីគមូនចំនួនទៀត ដូចជា Newcastle រួមទាំងក្លិប Man Utd ផងដែរ ខណៈដែលក្លិបបិសាចក្រហម កំពុងរៀបចំរកអ្នកមកជំនួស Jadon Sancho នៅដើមឆ្នាំ ២០២៤ ខាងមុខ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]