Sunday, June 22, 2025
[the_ad_group id="102"]

Ancelotti ថា Bellingham នឹងអាចរកបានដល់ទៅ ២៥ គ្រាប់ នៅរដូវកាលនេះ​

គ្រូបង្វឹករបស់ក្លិប Real Madrid លោក Carlo Ancelotti បាននិយាយថាខ្សែបម្រើ Jude Bellingham អាចនឹងរកបានដល់ទៅ ២៥ គ្រាប់ នៅក្នុងរដូវកាលនេះ​ បន្ទាប់ពីគេបានរួមចំណែកក្នុងជ័យជម្នះទៅលើ Barcelona កាលពីយប់មិញ។

ជាក់ស្តែងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ រកបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយឱ្យ Madrid រកបានបីពិន្ទុពេញពីការប្រកួត El Clasico ដោយលទ្ធផល ២–១ នៅឯទឹកដីរបស់ក្រុម Barca ។

យ៉ាងណាមិញ​ ចំពោះគ្រាប់បាល់បញ្ចូលទីនេះ បានធ្វើឱ្យកីឡាករវ័យ ២០ ឆ្នាំរូបនេះ អាចនរកគ្រាប់បាល់បាន ១៣ គ្រាប់រួចមកហើយ ក្នុងការបង្ហាញខ្លួន ១៣លើកសម្រាប់ក្រុម Real Madrid ក្នុងរដូវកាលនេះ។

មិនតែប៉ុណ្ណោះ ដោយថ្លែងបន្ទាប់ពីជំនួប El Clasico លោក Ancelotti បាននិយាយថា អតីតកីឡាកររបស់ក្រុម Birmingham City រូបនេះ មានសមត្ថភាពក្នុងការបន្តរកគ្រាប់បាល់បានរហូតដល់ ២៥ គ្រាប់ សម្រាប់ក្លិប នៅរដូវកាលនេះ។ ​

មិនតែប៉ុណ្ណោះ លោក Ancelotti បាននិយាយថា ៖ “Bellingham អាចរកគ្រាប់បាល់បាន ២០ ឬ ២៥ គ្រាប់ ប៉ុន្តែយើងរំពឹងលើខ្សែប្រយុទ្ធដូចជា Vinicius , Rodrygo ថានឹងអាចរកបានគ្រាប់បាល់ច្រើនជាង” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]