ខ្សែការពារកណ្ដាលរបស់ Real Sociedad កីឡាករ Robin Le Normand ជាគោលដៅចម្បងក្នុងឆ្នាំ២០២៤ របស់ក្លិប Manchester United។
Le Normand បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អ ហើយក្លាយជាខ្សែការពារដែលបង្ហាញសមត្ថភាពនឹងនរ នៅ La Liga តាំងពីទទួលបានឱកាសចូលក្រុមធំរបស់ La Real នាឆ្នាំ២០១៩។
បន្ទាប់ពីបានចូលសញ្ជាតិអេស្ប៉ាញរួចរាល់ គេជាជម្រើសដំបូងដែលលេងក្នុងក្រុមគោជល់អេស្ប៉ាញ ក្នុងតំបន់ការពារនៃវគ្គជម្រុះ Euro 2024។
យោងតាមការចុះផ្សាយរបស់ Fichajes.net ក្លិបបិសាចក្រហម បានសម្លឹងឃើញកីឡាករវ័យ២៦ឆ្នាំ ជាជម្រើសមួយដើម្បីមកពង្រឹងតំបន់ការពារ ខណៈដែលអតីប្រធានក្រុម Harry Maguire ទំនងជាត្រូវការចាកចេញពីក្លិប៕