ថ្មីៗនេះ ក្លិប Newcastle United ត្រូវបានគេរាយការណ៍មកថាបានកំណត់យកកីឡាករ Ruben Neves របស់ Al-Hilal ជាគោលដៅចម្បងរបស់ខ្លួន នៅក្នុងទីផ្សារខែមករាខាងមុខនេះ ស្របពេលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏បានចាត់ទុកថាការផ្ទេរទៅកាន់ទឹកដី St James’ Park ស្ថិតនៅក្នុងក្តីស្រមៃរបស់ខ្លួន ផងដែរ។
ជាការពិតណាស់ជាមួយនឹងវិបត្តិខ្សែបម្រើនៅក្នុងក្រុមនាពេលបច្ចុប្បន្ន គ្រូបង្វឹកលោក Eddie Howe កំពុងបង្ហាញពីបំណងក្នុងការចុះហត្ថលេខានាំយកជម្រើសថ្មីបន្ថែមទៀត នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នាពេលប្រសិនបើក្រុមរបស់ខ្លួន អាចបន្តដំណើទៅមុខទៀត នៅក្នុងពាន UCL ។
ហើយយ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន O Jogo បានរាយការណ៍ថា Neves កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិលត្រលប់មកកាន់ទឹកដីអង់គ្លេសវិញ និងថែមទាំងបានចាត់ទុកថាការផ្ទេរពីក្លិប Al-Hilal ទៅកាន់ទឹកដី St James’ Park ជាការផ្ទេរក្នុងក្តីស្រមៃ។
ជម្រាបជូនផងដែរថា ទាំង Newcastle និង Al-Hilal សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ហើយវាត្រូវបានគេគិតថាទំនាក់ទំនងរវាងក្លិបទាំងពីរ នឹងជួយជំរុញដល់ការចរចារលើការផ្ទេរសម្រាប់ Neves បានដោយរលូនជាក់ជាមិនខាន៕