Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid កំណត់តម្លៃលក់ Reinier Jesus ក្រោយលេងបានល្អនៅអ៊ីតាលី

Reinier Jesus ហាក់ពិបាក ក្នុងការទទួលបានឱកាសនៅ Real Madrid ចាប់តាំងពីគេបានចូលរួមក្លិបអេស្ប៉ាញ នាឆ្នាំ២០២០។ គេមិនអាចបង្ហាញឥទ្ធិពលរបស់ខ្លួន ក្នុងរយៈពេល៦ខែដំបូងនៅទីនោះ ហើយបន្ទាប់មក កីឡាករប្រេស៊ីល នៅតែធ្វើមិនបានល្អ ពេលចូលរួមក្លិប Borussia Dortmund និង Girona ក្រោមលក្ខខណ្ឌខ្ចីជើង។

កីឡាករវ័យ២១ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Frosinone ក្រោមលក្ខខណ្ឌខ្ចីជើង ប៉ុន្ដែស្ថានភាពរបស់គេ ហាក់មានភាពប្រសើរឡើងនៅប្រទេសអ៊ីតាលី។

គេរកគ្រាប់បាល់១គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទីបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន៣ប្រកួតដំបូងនៅ Serie A ហើយក៏បានរកគ្រាប់បាល់ក្នុងការប្រកួត Coppa Italia កាលពីពាក់កណ្ដាលសប្ដាហ៍​មុនផងដែរ។

ក្លិប Real Madrid មានការសាទរចំពោះការរីកចម្រើនសមត្ថភាពរបស់ Reinier ហើយពួកគេមានបំណងចង់លក់កីឡាករប្រេស៊ីលរូបនេះ ក្នុងទីផ្សាររដូវក្ដៅខាងមុខ។

យោងតាមប្រភពពី Fichajes បានឱ្យដឹងថា ក្លិបអធិរាជស បានកំណត់តម្លៃប្រ​មាណ១០លានអឺរ៉ូ ពោលគឺទាបជាង២០លានអឺរ៉ូ នៃប្រាក់ដែលពួកគេចំណាយលើការផ្ទេរចូល Reinier កាលពី៤ឆ្នាំមុន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]