Sunday, June 22, 2025
[the_ad_group id="102"]

ទំនេរ ៤ ខែ De Gea កៀក​នឹង​សម្រេច​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ហើយ តែ​មិនមែន Man United ទេ

អ្នកចាំទី​ទំនេរ​ដៃ David de Gea បន្ទាប់​តែ​ទំនេរ​ពី​អាជីព​រយៈ ពេល ៤ ខែ ពេល​នេះ​ហាក់​ឈាន​ដល់​ដំណើរ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ជា​ផ្លូវការ បើ​តាម​របាយការណ៍​ចុងក្រោយ ថា​គេ​បដិសេធ​សំណើ​ក្លឹប​នៅ​មជ្ឈិមបូព៌ា ហើយ​ការ​ផ្ទេរ​ទៅ Man United ចុះ​ឡើង​ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ តែ​ជា​ការ​ត្រលប់​ទៅ​ប្រទេស​កំណើត។

យ៉ាង​ណា​ការ​វិល​វិញ​នេះ​សោត មិនមែន​ទៅ​ចូលរួម​នៅ Atletico Madrid ទេ ផ្ទុយ​ទៅ​វិញ គឺ​ជាមួយ​ក្លឹប Real Betis ​ឯ​ណោះ។ នេះ​បើ​តាម​អ្នក​រាយការណ៍​អេស្ប៉ាញ Eldes Marque ចុះ​ផ្សាយ​មក នៅ​ពេល​ថ្មីៗ។

Betis ជា​ក្លឹប​កំពុង​ដឹកនាំ​ដោយ​អតីត​គ្រូ Man City លោក Manuel Pellegrini កំពុង​សម្លឹង​រក​អ្នកចាំទី​ថ្មី មក​ប្រើប្រាស់​បន្ទាន់ ដ្បិត​អ្នកចាំទី​សព្វថ្ងៃ​គឺ Claudio Bravo អាយុ​កាន់​តែ​កៀក​ចូល​វ័យ ៤០ ឆ្នាំ​ទៅ​ហើយ​នៅ​ខែ​មេសា ឆ្នាំ​ក្រោយ ហើយ​អ្នកចាំទី​ដៃ​ទី​ពីរ Rui Silva ក៏​ជួប​បញ្ហា​របួស ដែល​មិន​ជា​រឿង​ល្អ​ឡើយ​សម្រាប់​ក្លឹប។

ហេតុ​នេះ​ការ​សម្លឹង​មើល De Gea គឺ​ជា​គោលដៅ​ធំ ដ្បិត​ពួក​គេ​កំពុង​ឈរ​លេខ ៦ នៅ​តារាង La Liga ពី​ក្រោយ ៥ ពិន្ទុ​គត់ ធៀប​នឹង​ក្លឹប​លេខ ៤ Atletico Madrid ជា​អតីត​ក្លឹប​កាន់​ឆ្នាំ​មួយ​របស់​អ្នកចាំទី​ខាង​លើ។ ដំណើរការ​ផ្ទេរ អាច​ធ្វើ​ទៅ​បាន​នៅ​ជាង​មួយ​ខែ​បន្ទាប់​ទៀត កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា​នោះ​ឯង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]