Sunday, June 22, 2025
[the_ad_group id="102"]

Barcelona មានភាពស្ទាក់ស្ទើរ ចំពោះការទិញផ្ដាច់ Cancelo & Felix

បន្ទាប់ពីមានក្ដីរំពឹងខ្ពស់ ក្នុងការចូលរួមក្លិប Barcelona ជាអចិន្ដ្រៃយ៍ពេលបង្ហាញខ្លួនប៉ុន្មានប្រកួតដំបូង ពេលនេះអនាគរបស់កីឡាករព័រទុយហ្កាល់ពីររូបគឺ Joao Felix និង Joao Cancelo កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

ក្នុងការបង្ហាញខ្លួនប៉ុន្មានប្រកួតចុងក្រោយ កីឡាករទាំងពីររូបនេះ ហាក់បង្ហាញសមត្ថភាពលើទីលានពុំសូវបានល្អនោះទេ ជាពិសេស Felix មិនមានគ្រាប់បាល់បញ្ចូលទី១០ប្រកួតមកហើយ បើគិតគ្រប់ពានរង្វាន់ទាំងអស់។

កាលពីថ្មីៗនេះ Barcelona បានអះអាងថា មានគម្រោងក្នុងការឱ្យពួកគេ បន្ដលេងនៅក្នុងក្រុមរបស់លោក Xavi Hernandez ក្រៅតែពីរដូវកាលនេះ។ ប៉ុន្ដែបើយោងតាម អ្នកសារព័ត៌មាន Javier Miguel បានឱ្យដឹងថា លទ្ធភាពនៃការទិញផ្ដាច់កុងត្រាពួកេ មានការធ្លាក់ចុះ។

មានការលើកឡើងថា ក្លិបអ្នកមានបុណ្យ អាចនឹងងាកទៅចាប់អារម្មណ៍ជម្រើសផ្សេងទៀត នៅក្នុងទីផ្សាររដូវកាលក្រោយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]