ទីភ្នាក់ងារបស់កីឡាករ Luka Modric ថ្មីៗនេះ ហាក់មិនបានបដិសេធជុំវិញការចាកចេញរបស់ខ្សែបម្រើសញ្ជាតិក្រូអាត ពីក្លិប Real Madrid នៅពេលទីផ្សារដោះដូរខែមករាបើកឡើងវិញនោះឡើយ។
ជាក់ស្តែង Modric ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីក្លិបអេស្ប៉ាញ នៅទីផ្សារដោះដូរ ដោយសារកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវអស់សុពលភាព នៅក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។
ហើយឥឡូវនេះ បើតាមលោក Borja Couce ដែលជាអ្នកតំណាងរបស់ Modric មិនបានបដិសេធចំពោះការចាកចេញដែលអាចកើតឡើង នៅទីផ្សាររដូវរងារខាងមុខនេះឡើយ ដោយអះអាងថាការផ្លាស់ប្តូរទៅកាន់ Saudi Pro League ពិតជាអាចទៅរួច បើសិនមានសំណើផ្តល់ជូនសមរម្យ។
លើសពីនេះ លោក Couce បានប្រាប់ Shoot ថា ៖ “ក្លឹបនៅអារ៉ាប៊ីសាអូឌីត? ពិតណាស់នៅរដូវក្តៅកន្លងទៅ មានការចាប់អារម្មណ៍លើ Modric ច្រើន ក្នុងគោលបំណងចុះហត្ថលេខាលើគាត់។ ហើយគាត់ក៏មានការផ្តល់ជូនពីក្លិបក្នុងលីគ និងនៅកន្លែងផ្សេងទៀតផងដែរ” ៕