Sunday, June 22, 2025
[the_ad_group id="102"]

Barcelona មានគម្រោងទិញផ្ដាច់កុងត្រា Joao Cancelo

Joao Cancelo ស្ថិតនៅក្នុងគម្រោងទិញចូលរបស់ក្លិប Barcelona នាទីផ្សាររដូវក្ដៅឆ្នាំក្រោយ ពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេ ពីក្លិប Manchester City ត្រូវបានបញ្ចប់។

កីឡាករវ័យ២៩ឆ្នាំ រកគ្រាប់បាល់បាន២គ្រាប់ និង assist ម្ដង សម្រាប់ក្រុមអ្នកមានបុណ្យ ហើយក្លាយជាកីឡាករដ៏សំខាន់ សម្រាប់ក្រុមរបស់លោក Xavi Hernandez។

Barcelona មានការចរចាជាមួយ Man City សម្រាប់ការផ្ទេរ Cancelo ជាអចិន្ដ្រៃយ៍ ដោយពួកគេមានការពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់កីឡាករព័រទុយហ្កាល់រូបនេះ។

ហើយបើយោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្លិបនៃក្របខណ្ឌកំពូលអេស្ប៉ាញ អាចឈានដល់ការព្រមព្រៀងក្នុងការដោះដូរជាមួយក្លិបមេឃខៀវ នាខែមករាឆ្នាំ២០២៤ ខណៈ Cancelo បានបង្ហាញពីឆន្ទៈ ក្នុងការរស់នៅប្រទេសអេស្ប៉ាញ និងបានបង្ហាញពីសេចក្ដីស្រលាញ់ចំពោះក្លិបបច្ចុប្បន្នដែលគេកំពុងលេង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]