ក្លិបហង្សក្រហម Liverpool ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មិនបានចាប់អារម្មណ៍ជាមួយនឹងកិច្ចព្រមព្រៀងដោះដូរមួយ ដែលនឹងត្រូវឃើញ Luis Diaz ផ្ទេរទៅលេងឱ្យ Barcelona ដើម្បីជាថ្នូរក្នុងការនាំយក Raphinha មកវិញនោះឡើយ។ ជាការពិតណាស់ Diaz បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ នៅក្នុងក្រុមរបស់លោក Jurgen Klopp ក្នុងរដូវកាលនេះ ដោយអាចរកគ្រាប់បាល់បញ្ចូលទីបាន ៤គ្រាប់ និង assist ចំនួន ១៤ លើករួចមកហើយ នៅរដូវកាលនេះ។ យ៉ាងណាយោងតាមរបាយការណ៍ថ្មីៗនេះ ពី Football Insider បានបង្ហាញថា Raphinha ដែលកំពុងធ្លាក់ចេញពីការពេញនៅក្នុងក្រុមរបស់លោក Xavi អាចនឹងត្រូវប្រើប្រាស់សម្រាប់កិច្ចព្រមព្រៀងដោះដូរជាមួយ Diaz នៅពេលទីផ្សារបើកឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានអះអាងទៀតថាក្លិប Liverpool មិនមានចំណាប់អារម្មណ៍ក្នុងការទទួលយកកិច្ចព្រមព្រៀងនេះនោះឡើយ ។ ជម្រាបជូនផងដែរថា Diaz នៅសល់កុងត្រារយៈពេល ៤ ឆ្នាំទៀតជាមួយ Liverpool ហើយក្លិបនៅ Premier League ត្រូវបានគេជឿថានឹងរក្សាខ្សែបម្រើសញ្ជាតិកូឡុំប៊ី ឱ្យស្នាក់នៅទឹកដីអង់គ្លេសរយ:ពេលវែងទៅមុខទៀត៕
Liverpool មិនចាប់អារម្មណ៍ក្នុងការប្រើប្រាស់ Diaz យកទៅប្តូរជាមួយ Raphinha ឡើយ
9
0
[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល
អត្ថបទចុងក្រោយ
អត្ថបទពេញនិយម
[the_ad_group id="149"]
[the_ad id="1877"]