Sunday, June 22, 2025
[the_ad_group id="102"]

ក្លឹប​នៅ Premier League ជា​ច្រើន បញ្ជូន​ភ្នាក់ងារ​មក​ឃ្លាំ​មើល Mason Greenwood ដល់​ដី​អេស្ប៉ាញ

ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League ​មួយ​ចំនួន​ធំ ត្រូវ​បាន​រាយការណ៍​កំពុង​បញ្ជូន​ភ្នាក់ងារ​ឃ្លាំ​មើល មក​តាម​សើប​ស្ថានការណ៍ Mason Greenwood កំឡុង​ពេលវេលា​ខ្ចី​ជើង គេ​បង្ហាញ​ឲ្យ​ក្លឹប​ Getafe នៅ​ឯ​ទឹកដី​អេស្ប៉ាញ ត្រង់​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​នៅ​ទម្រង់​ដ៏​ល្អ ដ្បិត​បើ​ខកខាន​ការ​ឈរ​ជើង​រាប់​សិប​ខែ ជុំវិញ​ការ​ព្យួរ​ឈ្មោះ​ពី​សំណាក់​ក្លឹប​មេ Man United។

មក​ដល់​ Getafe កីឡាករ​អង់គ្លេស បង្ហាញ​ខ្លួន ១០ ប្រកួត​ហើយ​ឲ្យ​ក្លឹប​នៅ La Liga ​ក៏​រក​បាន ២ គ្រាប់​និង Assist ៣ ផង​ដែរ។ គេ​ទើប​តែ​រក​បាន​គ្រាប់​បាល់​ថ្មីថ្មោង នៅ​ប្រកួត​យក​ឈ្នះ ២-១ ទៅ​លើ Almeria កន្លង​ទៅ​តាម​រយៈ​ការ​ស៊ុត​ក្រៅ​ប្រអប់​ដ៏​ស្អាត។

តាម​សារព័ត៌មាន AS ចុះ​ផ្សាយ ដោយ​មើល​ឃើញ​ភាព​មិន​ទាន់​ប្រាកដប្រជា​អំពី​អនាគត​ជាមួយ​ក្លឹប​ម្ចាស់ដី Estadio Coliseum នេះ Greenwood ក៏​ត្រូវ​បាន​ក្លឹប​នៅ Premier League បញ្ជូន​ក្រុម​ឃ្លាំ​មើល មក​សិក្សា​ពី​គេ​បន្ថែម​ផង​ដែរ តែ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ថា ក្លឹប​ណា​នោះ​ទេ។

វា​ជា​ដំណឹង​គួរ​ឲ្យ​សាទរ​មួយ ព្រោះ​អី​រដូវ​ក្តៅ​កន្លង​ទៅ​នោះ Greenwood មាន​តែ​ក្លឹប ២ ប៉ុណ្ណោះ​នៅ​លីគ​លំដាប់​ពីរ​អង់គ្លេស​ចាប់​អារម្មណ៍ ហើយ​ក្លឹប​នៅ​អ៊ីតាលី និង​តួកគី។ ឥឡូវ​បន្ថែម​ចំណាប់​អារម្មណ៍​បែប​នេះ ក៏​ជឿ​ថា​តម្លៃ​ខ្លួន និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​គេ នឹង​មាន​ការ​កើន​ឡើង​ជាក់​ជា​មិន​ខាន ខណៈ​សុពលភាព​កុងត្រា​សេសសល់​ជាមួយ United មាន​រយៈ​ពេល​ត្រឹម​បញ្ចប់​រដូវ​កាល ២០២៤/២៥៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]