ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងបើកចំហរលទ្ធភាពក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Thomas Muller ក្នុងទីផ្សារដោះដូរខែមករាខាងមុខ។
ជាការពិតណាស់ ក្នុងរយ:ពេលចុងក្រោយនេះ ក្លិប Man United ហាក់បីដូចជាចង់បានជម្រើសខ្សែប្រយុទ្ធថ្មីបន្ថែម ដោយត្រូវបានភ្ជាប់ទំនាក់ទំងយ៉ាងខ្លាំង ជាមួយកីឡាករ Antoine Griezmann ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានចេញមុខដើម្បីធ្វើការបដិសេធវិញ និងបានបញ្ជាក់ថាគេចង់បញ្ចប់អាជីពរបស់ខ្លួន ជាមួយក្លិប AT Madrid តែម្តង។
ហើយឥឡូវនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន The Bild បានបង្ហាញឲ្យដឹងថា ក្លិប Man Utd កំពុងសម្លឹងឃើញគោលដៅថ្មីហើយ ជាមួយនឹងខ្សែប្រយុទ្ធ Muller ដែលកំពុងមានការសង្ស័យចំពោះអនាគតរបស់ខ្លួន នៅក្លិប Bayern។
ទោះបីជាមានឈ្មោះថាជាជើងខ្លាំងម្នាក់ របស់ Bayern ក៏ដោយក៏ពេលវេលាប្រកួតរបស់ Muller ក្រោមការដឹកនាំរបស់ Thomas Tuchel បច្ចុប្បន្ននេះ កំពុងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ជាពិសេសក្រោយការមកដល់របស់ Harry Kane តែម្តង៕