Sunday, June 22, 2025
[the_ad_group id="102"]

Salah បង្ហើបឈ្មោះតារាឆ្នើមរបស់ Man City មួយរូប​ ដែលចង់ឲ្យមកលេងនៅ Liverpool បំផុត​

ថ្មីៗនេះ​ ខ្សែប្រយុទ្ធ Mohamed Salah បានបង្ហើបប្រាប់ពីឈ្មោះតារាឆ្នើមរបស់ក្រុម Manchester City គឺកីឡាករ Kevin De Bruyne ជាមិត្តរួមក្រុមដែលខ្លួនចង់បានបំផុត​ នៅក្នុងក្រុម Liverpool។​

ជាការពិតណាស់ Salah មានឱកាសលេងជាមួយកីឡាករល្អៗជាច្រើន​ អំឡូងពេលរបស់ខ្លួន​ នៅទឹកដី​ Anfield និងថែមទាំងបានបង្កើតបានជាដៃគូប្រយុទ្ធដ៏មុតស្រួចបំផុតរួមជាមួយ Roberto Firmino និង Sadio Mane​ ដើម្បីផ្តល់ភាពជោគជ័យជាច្រើនសម្រាប់ក្រុមផងដែរ។

ហើយថ្មីៗនេះ កីឡាករ Darwin Nunez, Diogo Jota, Cody Gakpo និង Luis Diaz បានចូលមកជំនួសតារាឆ្នើមប្រេស៊ីល និងសេណេហ្គាល់ ដោយចាប់ដៃគូជាមួយ Salah នៅក្នុងប្រព័ន្ធប្រយុទ្ធជំនាន់ថ្មី​ សម្រាប់ក្រុមរបស់លោក Klopp។

តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសជាមួយ Sky Sports ថ្មីៗនេះ​ Salah បានជ្រើសរើសយកខ្សែបម្រើ De Bruyne របស់ក្រុម Man City ថាជាកីឡាករដែលខ្លួនចង់បានមកធ្វើជាមិត្តរួមក្រុមបំផុត។

មិនតែប៉ុណ្ណោះ​ នៅពេលត្រូវបានគេសួរថានរណាជាមិត្តរួមក្រុមក្នុងក្តីស្រមៃរបស់ខ្លួន​ ខណ: Salah បាននិយាយថា ៖ “Messi ឬ Ronaldo ប៉ុន្តែប្រសិនបើខ្ញុំជ្រើសរើសមួយនៅក្នុង Premier League នោះខ្ញុំនឹងជ្រើសរើស Kevin ។ គាត់មានចក្ខុវិស័យច្បាស់លាស់ ខ្ញុំប្រាកដថាគាត់អាចនឹងបញ្ជូនបាល់ឲ្យខ្ញុំបានគ្រប់ទីកន្លែង ដូច្នេះខ្ញុំនឹងនិយាយថា Messi , Ronaldo ហើយបន្ទាប់មក Kevin “​៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]