Sunday, June 22, 2025
[the_ad_group id="102"]

Man Utd ចាប់អារម្មណ៍ចង់បានកីឡាករដែលទើបរកគ្រាប់បាល់ពីរគ្រាប់ទល់ Man City

ក្លឹប Manchester United ត្រូវបានរាយការណ៍ថា បានកំណត់មុខសញ្ញាខ្សែប្រយុទ្ធ ដែលទើបរកគ្រាប់បាល់ពីរគ្រាប់ទល់នឹង Manchester City នៅក្នុងទីផ្សារខែមករាខាងមុខ។

យោងតាមប្រភពពីសារព័ត៌មាន The Mirror បានរាយការណ៍ថា ក្លឹបបិសាចក្រហម ព្យាយាមក្នុងការនាំយកខ្សែប្រយុទ្ធមកជំនួសកន្លែងរបស់ Anthony Martial និង Jadon Sancho។

កីឡាករ Lois Openda ដែលកំពុងលេចធ្លោនៅក្លិប RB Leipzig ដោយរកគ្រាប់បាល់១៤គ្រាប់ពីការបង្ហាញខ្លួន២១លើក ក្រោយចូលរួមក្លឹបអាល្លឺម៉ង់ អំឡុងទីផ្សាររដូវក្ដៅ។

មានការអះអាងថា Man United បានតាមដានការលេងរបស់ Openda ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad ដែលគេរកគ្រាប់បាល់២គ្រាប់ ក្នុងការប្រកួតបរាជ័យ 3-2 ទល់ Man City៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]