Sunday, June 22, 2025
[the_ad_group id="102"]

Ten Hag ថាចង់ចូលក្រុមវិញ ឬអត់នោះ វាអាស្រ័យទៅលើ​ Sancho ខ្លួនឯងទេ

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បាននិយាយថា Jadon Sancho ច្បាស់ជាដឹងរួចហើយពីអ្វីដែលគេត្រូវធ្វើ ដើម្បីអាចវិលត្រលប់មកលេងឲ្យក្រុមវិញ នៅ Old Trafford ។

ជាក់ស្តែងកីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ ​មិន​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុមបិសាច​ក្រហម​តាំង​ពី​ចុង​ខែ​សីហា​មក​ម្ល៉េះ ក្រោយមានភាពរកាំរកូសជាមួយអ្នកចាត់ការក្រុមលោក Ten Hag ហើយរហូតមកដល់ពេលនេះ នៅតែមិនទាន់ដោះស្រាយចេញនៅឡើយ។

ហើយយ៉ាងណាមិញ ជុំវិញស្ថានភាពនេះហើយ ទើប Sancho ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងអាចចាកចេញក្លិបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា បើកឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណា ដោយត្រូវបានគេសួរអំពីកីឡាករសញ្ជាតិអង់គ្លេសរូបនេះ លោក Ten Hag បានបង្ហាញថា លទ្ធភាពនៃការវិលត្រលប់មកកាន់ក្រុមវិញ គឺអាស្រ័យទៅលើ Sancho ខ្លួនឯងប៉ុណ្ណោះ ហើយគេច្បាស់ជាដឹងរួចហើយពីអ្វីដែលគេត្រូវធ្វើ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]