Sunday, June 22, 2025
[the_ad_group id="102"]

អតីតខ្សែបម្រើរបស់ Espanyol៖ “គ្មានសូម្បី១% ក្នុងបំណងចូលរួម Barcelona”

ក្លឹប Barcelona បានកំណត់គោលដៅ នាំចូលខ្សែបម្រើពីររូប នៅក្នុងទីផ្សាររដូវក្ដៅ ដោយម្នាក់លេងតំបន់បម្រើការពារ និងម្នាក់ទៀតជាខ្សែបម្រើដែលជំនាញបង្កើតឱកាស។

ខ្សែបម្រើ Oriol Romeu បានឈានដល់ការផ្ទេរទៅកាន់ទឹកដី Camp Nou ពីក្លឹប Girona ប៉ុន្ដែក្លឹបអ្នកមានបុណ្យខកឱកាសក្នុងការនាំយក អតីតខ្សែបម្រើរបស់ Espanyol, Sergi Darder ដែលបានជ្រើសរើសចូលរួមក្លឹប Mallorca និងបានសាងភាពលេចធ្លោនៅទីនោះ។

ថ្លែងប្រាប់ Onda Cero ក្រោយទទួលបានជ័យជម្នះលើ Sevilla កាលពីថ្ងៃសៅរ៍ Darder បានទម្លាយថា គេធ្លាប់ទទួលបានឱកាសក្នុងការចូលរួម Barcelona ប៉ុន្ដែដោយសារភក្ដីភាពជាមួយក្លិប Espanyol ដែលជាគូប្រជែងរួមតំបន់(កាតាឡូញ៉ា) ទើបគេបោះបង់ឱកាសនេះ។

“ខ្ញុំមានឱកាសក្នុងការចុះកុងត្រាជាមួយ Barcelona នៅក្នុងរដូវក្ដៅនេះ។ វាពិបាកនិយាយថាទេ ចំពោះក្រុមនេះ, ប៉ុន្ដែនៅពេលដែលខ្ញុំគិតពីរឿងនេះឱ្យបានម៉ត់ចត់ទៅ បេះដូងរបស់ខ្ញុំមិនអនុញ្ញាតឱ្យខ្ញុំធ្វើទេ ដោយសារខ្ញុំមកពី Espanyol។ វាគ្មានសូម្បីតែមួយភាគរយ សម្រាប់ខ្ញុំថាចង់ទៅទីនោះ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]