អ្នកចាត់ការ Steve Cooper នៅសល់ឱកាសក្នុងការកែប្រែស្ថានភាពរបស់ Nottingham Forest បន្ទាប់ពីពួកគេទទួលបាន១ពិន្ទុពីការប្រកួតស្មើគ្នា ១-១ ទល់នឹង Wolves នេះបើយោងតាមប្រភពពី talkSPORT។
លោក Cooper បានរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីទទួលបានជ័យជម្នះតែម្ដងប៉ុណ្ណោះក្នុងចំណោម១២ប្រកួត ដែលធ្វើឱ្យ Nottingham ឈរនៅលេខ១៦ក្នុងតារាង Premier League ហើយមានគម្លាតត្រឹមតែ៥ពិន្ទុពីតំបន់ត្រូវកាត់ចេញ។
អ្នកចាត់ការរូបនេះ អាចនឹងរបូតតំណែងរបស់ខ្លួន ក្នុងការប្រកួតដែលត្រូវបាន Wolves នាំមុខមួយគ្រាប់មុន ប៉ុន្ដែគ្រាប់បាល់តាមស្មើដែលរកបានដោយកីឡាករ Harry Toffolo បានបន្ថយសម្ពាធបុរសវ័យ៤៤ឆ្នាំ៕