ថ្មីៗនេះ ជើងចាស់លោក Rio Ferdinand បានធ្វើការព្រមានចំៗទៅកាន់ខ្សែការពារ Ronald Araujo របស់ក្រុម Barcelona ដើម្បីកុំឲ្យរូបគេធ្វើការផ្ទេរមកចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ឲ្យសោះ នៅទីផ្សារដោះដូរខែមករាខាងមុខនេះ។
ជាក់ស្តែង គ្រូបង្វឹកលោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា ចង់បានជម្រើសថ្មីបន្ថែមទៀត ដើម្បីមកពង្រឹងតំបន់ការពាររបស់ខ្លួន នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នាដើមឆ្នាំក្រោយ ខណ:ពេលដែល Araujo ត្រូវបានគេចាត់ទុកថាជាគោលដៅដ៏ធំបំផុតមួយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញទំនាក់ទំនងនេះ ជើងចាស់លោក Ferdinand បាននិយាយដោយស្មោះត្រង់ថា ប្រសិនបើលោកជា Araujo វិញ លោកនឹងមិនធ្វើការផ្ទេរមកកាន់ក្រុម Man Utd នោះឡើយ។
លើសពីនេះ Ferdinand បានប្រាប់ Vibe with Five ថា ៖ “ប្រសិនបើខ្ញុំជាកីឡាករដូចជា Ronald ខ្ញុំគិតថាខ្ញុំមានលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីក្លាយជាខ្សែការពារដ៏ល្អបំផុតម្នាក់ក្នុងពិភពលោក ដូច្នេះហើយ ហេតុអ្វីបានជាខ្ញុំត្រូវផ្ទេរមកចូលរួមជាមួយ United?” ៕