ខ្សែប្រយុទ្ធ Mason Greenwood ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើននៅអឺរ៉ុប ដែលរួមទាំង FC Barcelona នេះបើយោងតាមប្រភពពីសារព័ត៌មាន talkSPORT។
ក្លឹបយក្សអេស្ប៉ាញ បានបញ្ជូនក្រុមការងារតាមដានកីឡាករ ឱ្យទៅមើលការប្រកួតរបស់ Greenwood ដែលកំពុងលេងឱ្យ Getafe ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លឹប Manchester United។
ក្រៅពី Barcelona, ក្លឹប Atletico Madrid ក៏មានការតាមដានកីឡាករវ័យ២២ឆ្នាំផងដែរ សម្រាប់ការប្រកួតរបស់គេនារដូវកាលនេះ។
ហើយក្លឹប Getafe ក៏មានបំណងចុះហត្ថលេខាជាអចិន្ដ្រៃយ៍ ជាមួយកីឡាករអង់គ្លេស នាដំណាច់រដូវកាលនេះ។ Green Wood បានបង្ហាញសមត្ថភាពយ៉ាងល្អនៅអេស្ប៉ាញ ដោយរកគ្រាប់បាល់៤គ្រាប់ និង assist ៣លើក ពីការបង្ហាញខ្លួន១៣ប្រកួត គ្រប់ពានរង្វាន់ទាំងអស់៕