Sunday, June 22, 2025
[the_ad_group id="102"]

កុងត្រារបស់ Varane ជាមួយ Man Utd អាចនឹងត្រូវបានបញ្ចប់លឿនជាងការរំពឹងទុក

អនាគតរបស់ ខ្សែការពារ Raphael Varane នៅ Manchester United អាចនឹងស្ថិតនៅក្នុងភាពស្រពេចស្រពិល បន្ទាប់ពីមានការរាយការណ៍មួយថា គេអាចនឹងចាកចេញពីទឹកដី Old Trafford ដោយពុំមានតម្លៃផ្ទេរ។

ខ្សែការពារកណ្ដាលបារាំងរូបនេះ ទទួលបានដំណឹងថា អាចនឹងចាកចេញពី Man Utd ហើយក៏មានការអះអាងថា ក្លឹបអង់គ្លេសមួយនេះ នឹងទទួលយកសំណើផ្ទេររូបគេ នៅក្នុងទីផ្សារខែមករាដ៏ខ្លីខាងមុខនេះ។

អតីតកីឡាកររបស់ក្លឹប Lens រូបនេះ បានផ្លាស់ទៅចូលរួម Man United ពីក្លឹប Real Madrid ក្នុងកុងត្រារហូតដល់ឆ្នាំ២០២៥។ ទោះយ៉ាងណាក្ដី ការចរចារវាងក្លឹប និងកីឡាកររូបនេះពាក់ព័ន្ធនឹងអនាគត អាចនឹងធ្វើឱ្យរយៈពេលកុងត្រាចប់មុនពេលនោះ ហើយ Varane អាចចរចាជាមួយក្លឹបក្រៅស្រុក នៅក្នុងខែមករាឆ្នាំ២០២៤ នេះបើយោងតាមប្រភពពី The Athletic។

ក្លឹបបិសាចក្រហម អាចនឹងខ្សែការពារកណ្ដាលវ័យ៣០ឆ្នាំចាកចេញ ដោយពុំមានតម្លៃផ្ទេរ ប្រសិនបើពួកគេចង់កាត់បន្ថយប្រាក់ចំណាយលើប្រាក់ឈ្នួលប្រមាន១៣លានផោនក្នុងមួយឆ្នាំ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]