Thursday, June 19, 2025
[the_ad_group id="102"]

វីរបុរសអ៊ីតាលី Chiellini ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ នៅវ័យ ៣៩ឆ្នាំ

ខ្សែការពារសញ្ជាតិអ៊ីតាលី Giorgio Chiellini ថ្មីៗនេះ បានធ្វើការប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ នៅក្នុងវ័យ ៣៩ ឆ្នាំ។

ដោយត្រូវបានគេចាត់ទុកថាជាខ្សែការពារកំពូលមួយរូប Chiellini បានចំណាយពេលពីរឆ្នាំចុងក្រោយនៃអាជីពរយៈពេល ២៣ ឆ្នាំរបស់ខ្លួន ជាមួយក្លិប Los Angeles FC នៅក្របខ័ណ្ឌ MLS ​ដែលជាកន្លែងគេបានបង្ហាញខ្លួនសរុប ៤៥ ប្រកួត និងបានឈ្នះទាំងពាន MLS Cup និង Supporters’ Shield ក្នុងឆ្នាំ ២០២២ កន្លងទៅ។

យ៉ាងណាមិញ នៅក្នុងវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលត្រូវបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន Chiellini បាននិយាយថា៖ “នេះគឺជាដំណើរអាជីបដ៏ស្រស់ស្អាត និងអស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំ ” ។

គេបន្តទៀតថា ៖ “បាល់ទាត់ជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ។ ជាមួយអ្នក ខ្ញុំបានធ្វើដំណើរតាមផ្លូវតែមួយគត់ និងមិនអាចបំភ្លេចបាន។ ប៉ុន្តែឥឡូវនេះ វាដល់ពេលហើយ ដើម្បីចាប់ផ្តើមជំពូកថ្មី ប្រឈមមុខនឹងបញ្ហាថ្មី ហើយសរសេរទំព័រសំខាន់ៗ និងគួរឲ្យរំភើបបន្ថែមទៀតនៃជីវិត” ។

ជម្រាបជូនផងដែរថា ដោយបានកើតនៅ Pisa , Chiellini បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនជាមួយ ក្រុម Livorno ក្នុងឆ្នាំ ២០០០ ហើយបានបង្ហាញខ្លួន ៦២ ប្រកួត ក្នុងរយៈពេល ៤ ឆ្នាំមុនពេលចូលរួមជាមួយ Juventus ដែលជាកន្លែងគេចាប់ផ្តើមមានភាពលេចធ្លោខ្លាំង នៅក្នុងពិភពបាល់ទាត់៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]