Sunday, June 22, 2025
[the_ad_group id="102"]

Man United សម្លឹង​ឃើញ Julen Lopetegui ត្រៀម​មក​ជំនួស​កន្លែង Ten Hag

បើ​តាម​សារព័ត៌មាន Relevo ចុះ​ផ្សាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្លឹប Manchester United កំពុង​សម្លឹង​ស្វែងរក​អ្នកចាត់ការ​ថ្មី ហើយ​ក្នុង​ចំណោម​បេក្ខភាព​ធំៗ​ជា​ច្រើន ក៏​មាន​គ្រូ​សញ្ជាតិ​អេស្ប៉ាញ Julen Lopetegui ត្រៀម​នឹង​យក​មក​ជំនួស​កន្លែង​គ្រូ​សញ្ជាតិ​ហូឡង់ លោក Erik ten Hag។

បន្ទាប់​តែ​ពី Ten Hag មិន​អាច​ស្វែងរក​ដំណោះស្រាយ​ជូន​ក្លឹប​ឲ្យ​ល្អ​ប្រសើរ​ឡើង​ទាល់​តែ​សោះ ធំ​បំផុត​គឺ​ការ​របូត​កៅអី​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់ ១៦ ក្រុម Champions League និង​អត់​ទាំង​សូម្បី​កៅអី Europa League ថែម​ទៀត។

តាម​ប្រភព​ខាង​លើ Lopetegui កំពុង​ស្ថិត​ក្នុង​ដំណើរ​ចរចា ដ្បិត​កន្លង​មក​ក៏​ល្ហៀងៗ​កៀក​នឹង​ទៅ​ដឹកនាំ Al-Ittihad ចុះ​ឡើង​ក៏​លោក Marcelo Gallardo ទទួល​បាន​តំណែង​នោះ​ទៅ​វិញ។ នេះ​គេ​ជឿ​លើ​គុណភាព Lopetegui ដ្បិត​ធ្លាប់​ឈ្នះ​ពាន Europa League ជាមួយ Sevilla ហើយ​ចុងក្រោយ​ក៏​ឆ្លង​បទពិសោធន៍​ជាមួយ​ក្លឹប​នៅ Premier League ស្រាប់​គឺ Wolves ផង​ដែរ។

លោក​បាន​ទំនេរ​ជើង​តាំង​ខែ​សីហា ឆ្នាំ ២០២៣ គិត​មក​ទល់​ពេល​នេះ​ចូល​ ៤ ខែ។ ក្រៅ​តែ​បេក្ខភាព​សញ្ជាតិ​អេស្ប៉ាញ ក៏​ល្ហៀងៗ​អាច​មាន​គ្រូ​បារាំង Zinedine Zidane ជា​គ្រូ​ទំនេរ​ជើង​មួយ​រូប​ផ្សេង​ទៀត​ដែរ។ យ៉ាង​ណា​លទ្ធផល មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​ពេល​ខាង​មុខ។

គួរ​ឲ្យ​ដឹង​ថា បុរស​វ័យ ៥៣ ឆ្នាំ បាន​មក​ដឹកនាំ​ក្លឹប​ Man United ចំនួន​មួយ​រដូវ​កាល​មក​ហើយ តាំង​ខែ​កក្កដា ឆ្នាំ ២០២២ ខណៈ​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ឯ​ណោះ។ សរុប​ស្ថិតិ​ដឹកនាំ ៨៦ ប្រកួត ឈ្នះ ៥៣ ស្មើ ៩ និង​ចាញ់ ២៤ លើក ហើយ​ឈ្នះ​ពាន League Cup មួយ​លើក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]