Sunday, June 22, 2025
[the_ad_group id="102"]

តំណែងរបស់ Xavi ក្នុងក្រុម Barca កំពុងមានភាពរង្គោះរង្គើ ក្រោយបរាជ័យជាប់ៗគ្នា

តំណែងរបស់លោក Xavi ក្នុងនាមជាអ្នកចាត់ការរបស់ក្រុម Barcelona ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងភាពសង្ស័យខ្លាំង បន្ទាប់ពីការរងបរាជ័យជាប់ៗគ្នាកន្លងមកនេះ។

ជាក់ស្តែង ក្រុមជើងឯក La Liga បានរងការបរាជ័យ ៤–២ ក្រោមថ្វីជើងរបស់ Girona ក្នុងលីគកាលពីថ្ងៃអាទិត្យ មុនពេលបន្តរងបរាជ័យ ៣–២ ក្រោមថ្វីជើងរបស់ក្រុម Royal Antwerp ក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធ។

ការចាញ់ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ វាមានន័យថាបច្ចុប្បន្ន Barcelona ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ក្នុងតារាង La Liga ដោយមាន ៧ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Girona ប៉ុន្តែពួកគេនៅតែអាចឡើងទៅកាន់វគ្គបន្ទាប់ UCL ក្នុងនាមជាក្រុមឈរកំពូលតារាងក្នុងពូល។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត ​​AS ឥឡូវនេះ បានរាយការណ៍ថា Xavi កំពុងប្រឈមមុខនឹងសម្ពាធ ដោយសារតែគ្មាននរណាម្នាក់នៅក្នុងចំណោមថ្នាក់ដឹកនាំរបស់ក្លិប រួមទាំងប្រធាន Joan Laporta និងនាយកផ្នែកកីឡា Deco បន្តគាំទ្រគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះទៀតនោះឡើយ។

ប្រភពដដែលនេះ បានអះអាងទៀតថាបើសិនបើ Xavi នៅតែបន្តដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អទល់នឹងក្រុម Valencia នាថ្ងៃសៅរ៍ខាងមុខនេះទេនោះ វានឹងធ្វើឲ្យតំណែងរបស់ជាអ្នកចាត់ការក្រុមរបស់ Xavi អាចនឹងបាត់បង់ជាក់ជាមិនខាន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]